តម្លៃមាសនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ ហាងឆេងមាសនៅលើទីផ្សារបានកើនឡើងថ្លៃយ៉ាងខ្ពស់ថែមទៀត ហើយបច្ចុប្បន្នមាសគីឡូ ក្នុងមួយជីត្រូវបានលក់ក្នុងតម្លៃ 419 ដុល្លារ សម្រាប់តម្លៃលក់ចេញ និង 409​ ដុល្លារ សម្រាប់តម្លៃទិញចូល។ ផ្លាទីនទឹក 7.5 ក្នុងមួយជីត្រូវបានលក់ក្នុងតម្លៃ 305 ដុល្លារ សម្រាប់តម្លៃលក់ចេញ និង 265 ដុល្លារ សម្រាប់តម្លៃទិញចូល។ ​ផ្លាទីនទឹក 7 ក្នុងមួយជីត្រូវបានលក់ក្នុងតម្លៃ 285 ដុល្លារ សម្រាប់តម្លៃលក់ចេញ និង 245​ ដុល្លារ សម្រាប់តម្លៃទិញចូល។​ ​ផ្លាទីនទឹក 7VN ក្នុងមួយជីត្រូវបានលក់ក្នុងតម្លៃ 265 ដុល្លារ សម្រាប់តម្លៃលក់ចេញ និង 245​ ដុល្លារ សម្រាប់តម្លៃទិញចូល។ អ្នកជំនាញបានផ្តល់ សញ្ញាបី​ដែលធ្វើអោយតម្លៃមាសកើនឡើង ទី 1 គឺមកពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ ទី 2 ដោយសាររភាពមិនច្បាល់លាស់នៃសេដ្ឋកិច្ចបច្ចុប្បន្នសដែលធ្វើអោយធនាគារកណ្តាល និងអ្នកវិនិយោគ បញ្ចេញប្រាក់ទិញមាស ធ្វើអោយមាសមានតម្រូវការច្រើន។​ ទី 3 គឺមកពីអត្រាធ្លាក់ចុះនៃរូបិយប័ណ្ណដុល្លារ។