ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥, មានភ្ញៀវទេសចរជាតិ និងបរទេសចំនួនសរុប ១៦,៣៥៩ នាក់ បានទៅកម្សាន្តនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។
ដោយអាជ្ញាធរជាតិព្រះវិហារប្រកាស, រមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលភ្ញៀវទេសចរជារួមចំនួន ៣,៦៨១ នាក់, រួមមានភ្ញៀវជាតិ ៣,៦២០ នាក់ និងភ្ញៀវបរទេស ៦១ នាក់។ ចំណែកភ្ញៀវចូលទស្សនាសសរមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន ព្រះវិហារ មានភ្ញៀវចូលទស្សនាផងដែរ ចំនួន ១៨៣ នាក់, ក្នុងនោះមានភ្ញៀវជាតិ ១៧៩ នាក់ និងភ្ញៀវបរទេស ៤ នាក់។
ដោយឡែកមណីយដ្ឋានប្រាសាទកោះកេរ បានទទួលភ្ញៀវសរុប ១២,៤៩៥ នាក់, រួមមានទេសចរជាតិ ១២,៤១៧ នាក់ និងភ្ញៀវបរទេស ៧៨ នាក់។