រូបមន្តលាយភេសជ្ជៈ Coca-Cola ត្រូវបានបង្កើតឡើងដោយវេជ្ជបណ្ឌិត John Pemberton នៅទីក្រុងអាត្លង់តា រដ្ឋ Georgia សហរដ្ឋអាមេរិក។ គាត់បានបង្កើតទឹកស៊ីរ៉ូសម្រាប់ភេសជ្ជៈថ្មីមួយដែលបានលាយជាមួយទឹកកាបូន ដើម្បីបង្កើតជាភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ និងស្រស់ស្រាយ។ Coca-Cola ត្រូវបានផ្សំឡើងដោយរុក្ខជាតិ Coca ដែលមានដុះក្នុងតំបន់ភាគខាងត្បូងរហរដ្ឋអាមេរិក។ រុក្ខជាតិនេះមានសារប្រយោជន៍សម្រាប់ព្យាបាលជម្ងឺឈឺក្បាល និងថប់អារម្មណ៍ (stress)។ ឈ្មោះ”Coca-Cola” ត្រូវបានផ្ដល់ដោយអ្នកជំនួយការរបស់គាត់ Frank Robinson ដែលបានសរសេរឈ្មោះនេះជាលក្ខណៈអក្សរហូរដែលក្លាយជាឡូហ្គោដ៏ល្បីល្បាញរបស់ក្រុមហ៊ុន។
នៅឆ្នាំ 1887 អ្នកជំនួញ Asa Candler បានទិញសិទ្ធិគ្រប់គ្រងរបស់កូកាកូឡាក្នុងតម្លៃ 2300 ដុល្លារនៅពេលដែលការរកស៊ីរបស់ John Pemberton កំពុងជួបការលំបាក។ នៅចន្លោះឆ្នាំ 1890 ដល់ 1900 ការលក់ស៊ីរ៉ូបានកើនឡើងជាង 4,000 ភាគរយ។
ក្នុងទសវត្សរ៍ទី 20 កូកាកូឡាបានពង្រីកទីផ្សាររបស់ខ្លួនទៅជាសកល និងបានបង្កើតផលិតផលថ្មីៗដូចជា Diet Coke ដែលបានបង្ហាញជាសាធារណៈក្នុងឆ្នាំ 1982 ។ ក្រុមហ៊ុនក៏បានចាប់ផ្តើមយុទ្ធនាការផ្សាយពាណិជ្ជកម្មដ៏ល្បីល្បាញ ដូចជា “I’d Like to Buy the World a Coke” នៅឆ្នាំ 1971 ដែលបានទាក់ទាញចិត្តសាធារណជនយ៉ាងខ្លាំង ។
សព្វថ្ងៃនេះ ក្រុមហ៊ុនកូកាកូឡាជាក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំបំផុតមួយលើពិភពលោក មានបុគ្គលិកជាង 70,000 នាក់ និងមានដៃគូផលិតជាង 225 ក្រុមហ៊ុន។ ផលិតផលរបស់វាត្រូវបានពិសាយ៉ាងរីករាយលើសពី 2.1 ពាន់លានដងនៅជាង 200 ប្រទេស ។
ប្រវត្តិរបស់ម្ចាស់់ក្រុមហ៊ុន កូកាកូឡា
Asa Griggs Candler កើតនៅឆ្នាំ ១៨៥១ ក្នុងភូមិ Rica ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក ក្នុងគ្រួសារកសិករកម្រមួយ។ ដោយសារមានបដិវត្តន៍ឧស្សាហកម្មនៅសម័យនោះ លោកបានធ្វើចំណាកស្រុកចេញពីជនបទ ដើម្បីស្វែងរកឱកាសធ្វើការនៅទីក្រុង Atlanta។ ក្នុងឆ្នាំ ១៨៧៣ គាត់គ្មានមុខរបរច្បាស់លាស់ទេ ហើយថែមទាំងគ្មានដើមទុនសម្រាប់រកស៊ីទៀតតែគាត់បានព្យាយាមប្រកបមុខរបរលក់ដូរឥវ៉ាន់តិចតួចដើម្បីចិញ្ចឹមជីវិត។ ដោយសារតែភាពឧស្សាព្សាយាម និងភាពរហ័សរហួនបានជួយអោយមុខរបររបស់គាត់មានការរីកចម្រើន បន្តិចម្តងៗ។ គាត់បានបើកហាងលក់គ្រឿងសម្អាង បន្ទាប់មកគាត់បានពង្រីកទៅជាហាងល់ថ្នាំពេទ្យ និងវត្ថុធាតុគីមីដែលប្រើប្រាសស់ប្រចាំថ្ងៃវិញ។ គាត់មិនត្រឹមតែលក់រាយនោះទេ គាត់បានចាប់ផ្តើមលក់បោះដុំសម្រាប់ចែកចាយទៅតាមតំបន់ដាច់ស្រយាលថែមទៀត។ ក្រោយមកគាត់ក៏បានស្គាល់ វេជ្ជបណ្ឌិត John Pemberton ដែលជាអ្នកបង្កើតរូមបន្ត Coca-Cola ហើយគាត់បានសុំទិញយកផ្តាច់មុខរូបមន្តលាយភេសជ្ជៈនោះពី Pemberton។